ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៤០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្ដុប ណាន ជីង តាមបណ្ដោយផ្លូវលេខ១៦៩ កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ដស៊េរីទំនើបម៉ាក RangrRover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AY- 3663 បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយនារីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៨ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងស្ដុបទាំងមិនបន្ថយល្បឿន ក៏ត្រូវរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-6117 បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នា បុកចំហៀងពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តRangrRover ក្រឡាប់២ទៅ៣ត្រឡប់ រងការខូចខាតធ្ងន់ធ្ងរ ។
ចំណែករថយន្តហាយឡែនឌ័រ រងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែករណីនេះ មិនបណ្ដាលឲ្យអ្នករងរបួសនោះឡើយ ៕
មតិយោបល់