ក្រចេះ: ការប្រទះឃើញសាកសពសត្វផ្សោតមួយក្បាល ស្លាប់អណ្តែតតាមដងទន្លេមេគង្គ កាលពីវេលាទាបភ្លឺថ្ងៃទី៣១កក្កដានេះ នៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របូរី ខេត្តក្រចេះ។
ប្រភពឲ្យដឹងថា ត្រីផ្សោតដ៏ធំមួយក្បាលនេះ បានស្លាប់អណ្ដែកទឹកនៅដងទន្លេមេគង្គ ត្រូវបានក្រុមកាងាររបស់លោក នួន អុល មន្រ្តីរដ្ឋបាលព្រៃឈើខេត្តក្រចេះ ចុះធ្វើការល្បាតតាមដងទន្លេក៏ប្រទះឃើញអណ្ដែតទឹក ហើយក៏ចាប់អូសយកមករក្សាទុកនៅច្រាំងទន្លេ នៃស្នាក់ការមេព្រៃចំណុចភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របូរី ខេត្តក្រចេះ។
បច្ចុប្បន្ន គេពុំទាន់ដឹងថា មានទម្ងន់ប៉ុន្មានគីឡូនៅឡើយទេ ពីព្រោះជំនាញកំពុងចុះទៅធ្វើកាស្រាវជ្រាវ៕
មតិយោបល់