Post News Media ព័ត៌មានជាតិ រថយន្តបើកបុកម...

រថយន្តបើកបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់

សៀមរាប: កាលពីវេលាម៉ោង០៩ និង១០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍
រវាងរថយន្តបុកម៉ូតូ ក្នុងគោលដៅច្រាស់ទិសគ្នា បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅលើផ្លូវជាតិលេខ០៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣២៦-៣២៧ ទឹកដីភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ3A 1188 សណ្ដោងរ៉ឺម៉កពណ៌ខៀវ 4A 0105 បើកបរដោយ ផុន ម៉េងស្រ៊ី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិជ្រួស ឃុំចក ស្រុកអូររាំងឪ ខេត្តកំពង់ចាម បើកបរពីលិចទៅកើតដឹកដំឡូងមីចំនួន២៧តោន ត្រូវបានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប 1Y-5509 បើកបរដោយឈ្មោះ ឆៃ រ៉ាដឿង ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប មុខរបរជាងសំណង់ បើកបរពីកើតទៅលិចបើកវ៉ារថយន្ត១បាំងកន្លះ មិនស្គាល់អត្តសញ្ញាណកៀរ និងរេចង្កូតបើកបុកពីមុខ ចូលក្រោមរថយន្តខាងលើ បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់ នៅនិងកន្លែងកើតហេតុ ចំណែករថយន្ត ខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួន ហើយករណីនេះ កើតទ្បើងដោយសារអ្នកបើកបរម៉ូតូឡើង វ៉ារថយន្តផ្សេងទៀត ហើយរ៉េចង្កូត ចូលក្នុងរថយន្តខាងលើ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានធ្វើការវាស់វែង និងដកហូតវត្ថុតាង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកពួក៕

Loading...