ព័ត៌មានជាតិ

លោះព្រលឹងអស់! បុរសម្នាក់ដេកស្លាប់ ទាំងមានស្នាមសត្វចោះស៊ីភ្នែក និងកំភួនជើង

ភ្នំពេញ: កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ បានការភ្ញាក់ផ្អើលមួយ ដោយប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅជាន់ទី២ ក្នុងសភាពមានស្នាមសត្វចោះស៊ីភ្នែកម្ខាង និងកំភួនជើងម្ខាង នៅលើផ្ទះជាន់ទី២ ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សពបុរសម្នាក់ខាងលើមានឈ្មោះ ឆន ផាត ហៅស្នា អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីដ្ឋាន នៅផ្លូវ២០០៤ ស្នាក់នៅជាន់ទៅទី២ ក្នុងភូមិសង្កាត់កើតហេតុ មានស្រុកកំណើតភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមប្រភពពីបុរសម្នាក់ ដែលស្នាក់នៅជាន់លើជាមួយគ្នា បានឲ្យដឹងថា ជនរងគ្រោះ ទើបវិលមកពីស្រុកកំណើតបាន២ថ្ងៃ ដើម្បីចូលបម្រើការងារវិញ តែនៅល្ងាចថ្ងៃទី១០ ខែតុលា ហាងមិនទាន់បើកធ្វើការ ជនរងគ្រោះ យប់ឡើងចូលដេកសម្រាកជាមធម្មតាលើគ្រែ ចំណែកគាត់ ដេកសម្រាកលើគ្រែផ្សេង ស្រាប់តែនៅព្រឹកថ្ងៃទី១១ ខែតុលានេះ ភ្ញាក់ពីដេក ស្រាប់តែប្រទះឃើញ ជនរងគ្រោះ មានដាមឈាម ភ្នែក សង្ស័យថាស្លាប់ ហើយក៏មិនហ៊ានប៉ះពាល់ដែរ រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ថិតនៅក្បែរនោះ ឲ្យទៅពិនិត្យជាក់ស្តែងតែម្តង ។

បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យជាក់ស្តែង ឃើញថា សពត្រូវសត្វចោះស៊ីភ្នែកខាងឆ្វេងអស់ និងកំភូនជើងឆ្វេងដូចគ្នា ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយជំងឺខ្យល់គ មានសត្វកណ្តុរ មកចោះស៊ីភ្នែក និងសាច់កំភួនជើង
ក្រោយពីពិនិត្យរួច សពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

មតិយោបល់