ទីភ្នាក់ងារអវកាសរុស្ស៊ី បាននិយាយថា នឹងបញ្ជូនយាន្តអវកាសគ្មានអ្នកបើកទៅកាន់ឋានព្រះចន្ទ នៅក្នុងឆ្នាំ ២០១៥។
យោងតាមសារព័ត៌មាន Washington Post ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៥ខែមករា ឆ្នាំ ២០១៣ ម្សិលមិញនេះ ថា លោក Vladimir Popovkin ប្រធានទីភ្នាក់ងារអវាកាស Roscosmos របស់រុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថា គ្រាប់រ៉ុបកែតនឹងបាញ់ជំរុញយានគ្មានមនុស្សបើក រួមនឹងឧបករណ៍ស្រាវជ្រាវ ទៅកាន់ឋានព្រះចន្ទ ដើម្បីស្វែងរកប្រភពទឹក និងគំរូដី។
លោក បានបន្តទៀតថា យាន្តអវកាសនឹងត្រូវបាញ់បង្ហោះចេញពីកន្លែងបាញ់បង្កោះថ្មី Vostochny របស់រុស្ស៊ី។ នៅក្នុងការសាងសង់នូវជើងទម្រក្នុងការបាញ់បង្ហោះនេះ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ពូទីន បានសន្យាថា នឹងផ្តល់ថវិកា ១ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា បេសកម្មឋានព្រះចន្ទចុងក្រោយរបស់រុស្ស៊ី បានសម្រេចម្ដងរួចទៅហើយកាលពីឆ្នាំ ១៩៧៣៕
ព័ត៌មានជាតិ
មតិយោបល់