ភ្នំពេញៈ សមត្ថកិច្ចម្នាក់រងរបួសជើង ក្រោយពីកម្លាំងប៉ុស្តិ៍នគរបាលទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ ល្បាតឃើញក្មេងទំនើងវាយគ្នាជិះម៉ូតូរត់ ក៏ដេញតាម ស្រាប់តែមានខ្មាន់កាំភ្លើងស្លៀកពាក់ស៊ីវិលម្នាក់ ដកកាំភ្លើងបាញ់១០គ្រាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
ករណីនេះកើតឡើងនៅម៉ោង១២និង៣០នាទីយប់ទី១២ ខែតុលា ឆ្នាំ២០១៨ មុខផ្ទះល្វែងA៤ ផ្លូវបេតុង ភូមិគង្គារផុស ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
ជនបង្កឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅជិតកន្លែងកើតហេតុ។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចយកមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់