ព័ត៌មានជាតិ

រលំបង្គោលភ្លើងជាច្រើនដើម ផ្ទះជាច្រើនខ្នង ផ្លូវជាច្រើនរងការខូចខាត បន្ទាប់ពីមានភ្លៀងលាយឡំនិងខ្យល់យ៉ាងខ្លាំង

រតនគិរី: ករណីគ្រោះថ្នាក់សង្គមបណ្តាលឲ្យរលំបង្គោលភ្លើងអគ្គីសនីចំនួន១១ដើម ទ្រេតផ្ទះឈើ១ខ្នង និងទឹកហូរដាច់ផ្លូវ១ខ្សែ។
នៅយប់ថ្ងៃទី២៨ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ មានភ្លៀងលាយឡំនិងខ្យល់យ៉ាងខ្លាំងបណ្ដាលឲ្យ :
រលំបង្គោលភ្លើងអគ្គីសនី អស់ចំនួ ន ៦ដើម ស្ថិតក្នុងភូមិ ( ភ្នំស្វាយ ) និងលិចទ្រេតផ្ទះឈើអស់ចំនួន ១ខ្នង ប្រវែង ៦x១២ ម៉ែត្រ ទឹកហូរដាច់ផ្លូវ១ខ្សែ ស្ថិតក្នុងភូមិ ( អូរកន្តិល )។
និងរលំបង្គោលភ្លើងអស់ចំនួ ន ៥ដើម នៅចំណុចផ្លូវលេខ ៥០២ ស្ថិតនៅភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី៕

 

មតិយោបល់