កំពតៈ ករណីលិចអូបរ័បាត់ក្មេង នៅចំណុចខ្សែរ៉ក ភូមិបត់ក្បាលដំរី ឃុំមាក់បា្រង្គ ស្រុកទឹកឈូ បានរកសពក្មេងឃើញហើយ នៅវេលាម៉ោង៦ និ៣០នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ ចម្ងាយ១០០ម៉ែត្រ ពីកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ រ៉ាវ អេនជី ភេទស្រី អាយុ៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៨ មានករណីក្មេងលង់ទឹកស្លាប់កើតហេតុខាងលើ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារឪពុកម្តាយនាំកូនមកកម្សាន្តនៅចំណុចខ្សែរ៉ក ហើយនាំកូនជិះអូរប័រលេងលើសចំណុះ បណ្តាលឲ្យលិចតែម្តង៕
មតិយោបល់