ភ្នំពេញៈ កម្លាំងអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ៤ និង៣០
នាទីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៩១ ផ្លូ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទថានឹងគំរាមសម្លាប់ ដោយយោងលើបណ្តឹងរបស់ ជនរងគ្រោះ។
ជនសង្ស័យឈ្មោះ គុណ ភារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខផ្សារTK ស្នាក់នៅផ្ទះមិនចាំលេខផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចំណែកជនរងគ្រោះឈ្មោះ សឿង គឹមស្រី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកមាន៖
– ពូថៅបាក់ដង ០១ដើម
– កាំបិតប៉័ងតោ ០១ដើម
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះ កំពុងលក់ដូរស្រាប់តែជនសង្ស័យ កាន់កាំបិតដើរសំដៅមក
បម្រុងកាប់ ពេលនោះជនរងគ្រោះ ក៏បានឃើញ រួចរត់ចូលផ្ទះហើយជនសង្ស័យនៅឈរមុខ
ផ្ទះស្រែកជេរ និងស្រែកគំរាមថា នឹងសម្លាប់ជនរងគ្រោះ ទើបជនរងគ្រោះរាយការណ៍ មក
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក ចុះទៅឃាត់ខ្លួនជាក់ស្តែង រួមនិងវត្ថុតាង យកមកអង្គភាពតែម្តង។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕
មតិយោបល់