ព័ត៌មានជាតិ

មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង

បាត់ដំបង: អនុវត្តតាមផែនការ និងដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការននគរបាលខេត្តបាត់ដំបង និងស្នើសុំ គោលការណ៍ឯកភាព យោបល់ ពីលោក នួន សាន ព្រះរាជ្ញាអមសាលាដំបងខេត្តបាត់ដំបងក្នុងយុទ្ធនាការប្រឆាំងបទល្មើសឧក្រិដ្ឋ។

លោកវរសេនីយ៏ត្រី សុខ និមល នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំកម្លាំងជំនាញរួមសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូន រក្សាទុកនូវសារធាតុញៀនហាមឃាត់ខុសច្បាប់មួយករណីក្នុងបទល្មើសជាក់ស្ដែង។

ជាលទ្ធផល កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦វេលាម៉ោង ៥ និង៣០នាទីល្ងាច នៅចំណុចភូមិអូរតាគាំ១សង្កាត់ទួលតាឯកក្រុងនិងខេត្តបាត់ដំបងយើងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អៀម ផាន់និត ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១សង្កាត់ទួលតាឯកក្រុងនិងខេត្តងនិងបានដកហូតវត្ថុតាង រួមមានគ្រឿងញៀន ប្រភេទមេតំេហ្វតាមិន(ICE)ចំនួន១កូនថង់ទម្ងន់៣៩,៥៨ក្រាម និងកាបូបដាក់លុយចំនួន១ ម៉ូតូកុប៩០ពណ៌ទឹកបិច១គ្រឿងគ្មានស្លាកលេខ ទូរសព្ទដៃចំនួន១ ។

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ បានបញ្ជាក់ថា ជនសង្ស័យគ្រឿងញៀនខាងលើរួមនឹងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕

photo_2016-09-15_21-36-48

photo_2016-09-15_21-36-51

photo_2016-09-15_21-36-54

មតិយោបល់