ព័ត៌មានជាតិ

​បុគ្គលិកបណ្តាញអគ្គិសនីសាខាឃុំគោខ្ចកម្នាក់ តខ្សែភ្លើងឆក់ត្រី បែរជាឆក់ស្លាប់ខ្លួនឯង..!

​ព្រៃវែង: កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់​ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ ខណ:ដែលតខ្សែភ្លើងឆក់ត្រីនៅ​វាលស្រែ​ខាងក្រោយផ្ទះ ភូមិគោខ្ចក ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ យិន វន្នី ភេទប្រុស អាយុ៣១ឆ្នាំ ​បុគ្គលិកបណ្តាញអគ្គិសនី សាខាឃុំគោខ្ចក មានទីលំនៅភូមិគោខ្ចក ឃុំគោខ្ចក ស្រុកកំពង់ត្របែក។
ចំពោះករណីនេះ សាកសពត្រូវបានក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់