Post News Media ព័ត៌មានជាតិ កក្រើកពេញហ្វេ...

កក្រើកពេញហ្វេសប៊ុក មន្ដ្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពតម្នាក់ ដកកាំភ្លើងខ្លីភ្ជង់គំរាមប្រជាពលរដ្ឋតាមដងផ្លូវ ពេលនេះឃាត់ខ្លួនបានហើយ

កំពត: តាមប្រភពព័ត៌មាន បានបញ្ជាក់ថា មានករណីបង្កការភ្ញាក់ផ្អើលមួយ ដោយមន្ដ្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពតម្នាក់ ស្លៀកឯកសណ្ឋានស៊ីវិល រួចដកកាំភ្លើងខ្លី ទៅភ្ជង់គំរាមប្រជាពលរដ្ឋតាមដងផ្លូវ នៅតំបន់ទឹកឈូ កំពុងតែកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ជាមួយការរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពមន្ត្រីរូបនោះ។

មកទល់ពេលនេះ មន្ដ្រីនគរបាលរូបនោះ ត្រូវបានកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ ដើម្បីយកមកសួរនាំ។

យ៉ាងណាមិញសម្រាប់អត្តសញ្ញាណមន្ត្រីរូបនោះ គឺនៅមិនទាន់បានបញ្ជាក់នោះទេ គ្រាន់តែដឹងថា បុរសខាងលើពិតជាមន្ដ្រីនគរបាល បម្រើការនៅអធិការដ្ឋាននគរបាលក្រុងកំពតប្រាកដមែន៕

Loading...