ជាការពិតណាស់ក្រោយពីមានព័ត៌មាន បែកធ្លាយទាក់ទងនឹងផលិតផលថ្មី F11 Pro ជាច្រើនដងរួចមក នៅយប់ថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនទូរស័ព្ទ OPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រកាស និងបង្ហាញខ្លួនជាផ្លូវការ នូវផលិតផលថ្មីរបស់ខ្លួនប្រាកដមែន នោះគឺទូរស័ព្ទ F11 Pro ដ៏ល្អឯក និងទាក់ទាញបំផុត នៅក្នុងកម្មវិធី Launching Event ដែលមានអ្នកចូលរួមច្រើន ស្ទើរតែមិនគួរឲ្យជឿ រួមមានក្រុមការងារដៃគូសហការ ជាមួយក្រុមហ៊ុន OPPO ទាំងនៅកម្ពុជា និងក្រៅប្រទេស ព្រមទាំងមានបងប្អូនជាម្ចាស់ហាងលក់ទូរស័ព្ទ មានក្រុមតារាតំណាងឲ្យផលិតផលទូរស័ព្ទដៃ OPPO ទាំងបីដួងដ៏មានប្រជាប្រិយភាព ប្រចាំនៅកម្ពុជា គឺអ្នកនាងពេជ្រសោភា កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Step ក្រុមតារាដៃគូសហការផ្សព្វផ្សាយ (KOL) ទូរស័ព្ទដៃ OPPO ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពីគ្រប់ស្ថាប័នព័ត៌មាន ព្រមទាំងក្រុមអ្នកគាំទ្រផលិតផលទូរស័ព្ទដៃ OPPO ជាច្រើននាក់ទៀតផងដែរ។
នៅក្នុងកម្មវិធីនោះដែរ ក៏មានកិច្ចសម្ភាសន៍អំពីចំណាប់អារម្មណ៍ របស់អតិថិជន ដែលមានសំណាង ទទួលបានឱកាសចូលរួម ក្រោយពីកម្មវិធី Blind Order F11 Pro ដែលជ្រើសរើសដោយ System របស់ក្រុមហ៊ុន ហើយក៏មានការប្រកាសតម្លៃលក់ទូរស័ព្ទ F11 Pro ជាផ្លូវការផងដែរ ក្នុងតម្លៃ ៣៣៩$ ។ អ្វីដែលធ្វើឲ្យអ្នកចូលរួមទាំងអស់ មានការពេញចិត្ត និងភ្ញាក់ផ្អើលបំផុតនោះ គឺការរចនា Experience Zone របស់ F11 Pro ដែលបានរៀបចំឡើង យ៉ាងល្អឥតខ្ចោះពីមួយដំណាក់កាល ទៅមួយដំណាក់កាលពិតជាប្លែក និងបានបន្សល់ទុកនូវអនុស្សារីរយ៍ជាច្រើន ជាមួយគ្នាមិនអាចបំភ្លេចបាន ដោយក្រុមហ៊ុន OPPO នៅកម្ពុជា បានរៀបចំរចនាឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រហូតចូលដល់ទីតាំងប្រារព្ធពិធីតែម្តង។
F11 Pro របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានធ្វើឲ្យអ្នកនិយមប្រើប្រាស់ទូរស័ព្ទ នៅទូទាំងពិភពលោក ជាក់ស្ដែងគឺនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែការរចនារូបរាងថ្មីរបស់ F11 Pro មានភាពប្លែក និងទាក់ទាញជាងម៉ូឌែលមុនៗ របស់ OPPO ទាំងរូបរាង បច្ចេកវិទ្យា កម្លាំងម៉ាស៊ីន ជាពិសេសគឺ ការថតរូប Portrait ច្បាស់ឥតខ្ជោះតែម្ដងនៅទីងងឹត។
ដូចអ្វីដែលលោកអ្នកធ្លាប់បានដឹងស្រាប់ តាមរយៈគេហទំព័រផ្លូវការរបស់ OPPO នាពេលកន្លងមកថា កូនពៅត្រកូល F នៅដើមឆ្នាំ២០១៩រូបនេះ មិនធ្វើឲ្យអ្នកប្រើប្រាស់ខកចិត្តនោះទេ ព្រោះវាជាប្រភេទទូរស័ព្ទ ដែលបង្កើតឡើង ដើម្បីឆ្លើយតបទៅតាមតម្រូវការចង់បាន របស់អតិថិជនជាក់ស្តែង និងការប្រកួតប្រជែង ក្នុងទីផ្សារទាំងតម្លៃ និងគុណភាព។ F11 Pro ដែលនឹងត្រូវដាក់លក់នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា មានពីរពណ៌ គឺ ពណ៌ Thunder Black និង ពណ៌ Aurora Green ហើយ OPPO F11 Pro មានពាក្យស្លោកទូទៅថា Brilliant Portrait in Low Light ដែលមានន័យថា Portrait ច្បាស់ឥតខ្ជោះនៅទីងងឹត ដែលញ៉ាំងឲ្យយើងអស់ក្តីបារម្ភពីបញ្ហាបន្ថែមពន្លឺ។
ដោយសារតែវាមាន កាម៉េរាភ្លោះខាងក្រោយ ទំហំ 48 MP និងកាមេរ៉ាមុខបង្កប់ខ្លួន នៅចំណុចកណ្តាលដ៏ទាន់សម័យ ជាមួយអេក្រង់លាតពេញពិតប្រាកដទំហំ 6.5 Inch អមនិងកម្រិតបង្ហាញ FHD+ ដែលមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000mAh , មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , ហើយ F11 Pro មានRam ទំហំ 6GB និងRom ទំហំ 64GB ថែមទៀតផង ដែលចំណុចទាំងអស់នេះហើយ បានជំរុញឲ្យអតិថិជនដែលស្រលាញ់គាំទ្រ Smart Phone OPPO បានចូលរួមធ្វើការ Blind Order F11 Pro ឬ ការកម្មង់ទុកមុន ចំពោះទូរស័ព្ទ F11 Pro យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគ្មានការរារែកអ្វីឡើយ និងបន្ទាប់ពីកម្មវិធី Blind Order និង Launching Event នេះទៅ ក្រុមហ៊ុន OPPO បានបញ្ជាក់ឲ្យដឹងថា នឹងមានកម្មវិធីបន្តទៀត សម្រាប់អតិថិជនរបស់ពួកគេ នោះគឺ កម្មវិធី Pre-Order F11 Pro ដែលមានរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ និងកម្មវិធី First Sale F11 Pro នៅ ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩ នេះផងដែរ សម្រាប់អតិថិជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា៖ OPPO គឺជាក្រុមហ៊ុនទូរស័ព្ទ Smart Phone ឈានមុខក្នុងពិភពលោក ដោយក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ OPPO បានពង្រីកប្រតិបត្តិការរបស់ខ្លួន ទាំងនៅក្នុងតំបន់ និងអន្តរជាតិប្រមាណជា ៤០ ប្រទេសរួចមកហើយ ដែលមានមជ្ឈមណ្ឌលស្រាវជ្រាវចំនួន ៦ នៅទូទាំងពិភពលោក និងមជ្ឈមណ្ឌលរចនាអន្តរជាតិប្រចំានៅទីក្រុងឡុង ដែលមានក្រុមការងារប្រមាណជាង 40,000 នាក់ ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនឥតឈប់ឈរ នៅជុំវិញពិភពលោក៕
មតិយោបល់