កំពង់ចាមៈ យោងតាមផាកហ្វេប៊ុកអគ្គិសនី ខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ អគ្គិសនីកំពង់ចាម នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដោយសារមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរបង្គោលភ្លើងបណ្តាញតង់ស្យុងមធ្យម២២គីឡូវ៉ុល នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ៖
១-តំបន់ភ្លើងប៉ុស្តិ៍P-T01 P-T02 P-T09 P-T10 P-T11 P-T17 ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
២-អាជ្ញាបណ្ណសេវាករ ឃុន សុផល ស្រុកអូរាំងឪ សេវាករ សាយ សោភា ក្រុមហ៊ុនសាន់អ៊ីអ៊ី សហគ្រាសអេឡិចត្រិចស៊ីធីកងមាស ស្ថិតនៅស្រុកកោះសូទិន និងអគ្គិសនីព្រៃវែង។
ដើម្បីឲ្យក្រុមការងារពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើង ដែលឆេះផ្ទះរបស់ប្រជាពលរដ្ឋ ហើយក្រុមការងារបច្ចេកទេស បានភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់វិញ នៅម៉ោង០៩ និង៣០នាទីយប់៕
មតិយោបល់