ព័ត៌មានជាតិ

រៀន​ចប់​សាកលវិទ្យាល័យ​រក​សង្សា​មិន​បាន​កាត់​លិង្គ​ខ្លួនឯង​ចោល​

​យោងតាម​ប្រភព​ព័ត​មាន​បរទេសមួយ​បានឲ្យដឹងថា លោក Yang Hu វ័យ ២៦ ឆ្នាំ​រស់នៅ​ក្នុង​ខេត្ត Jiaxing ប្រទេស​ចិន ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​សាកលវិទ្យាល័យ​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ដ៏​អាក្រក់​បំផុត​នៅក្នុង​ជីវិត នៅពេលដែល​គាត់​បាន​កាត់ផ្តាច់​លិង្គ​ខ្លួនឯង​ចោល​។ លោក Yang Hu ទើបតែ​បាន​បញ្ចប់​ការសិក្សា​ប៉ុន្មាន​ខែ​មុន ហើយ​ស្វែងរក​កា​ងារ​ធ្វើ​មិន​ទាន់​បាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​គាត់​មាន​ការខកចិត្ត​នៅពេល​ដែល​រក​សង្សា​មិនបាន​។ ដោយសារ​តែ​សេចក្តី​ក្រៀមក្រំ​ក្នុង​ជីវិត​បណ្តាល​ឲ្យ​លោក Yang Hu បាន​សម្រេចចិត្ត​កាត់​លិង្គ​របស់​ខ្លួនឯង​ចោល​ដោយ​ផ្ទាល់​ដៃ ដែល​ធ្វើឲ្យ​ជីវិត​របស់​គាត់​កាន់តែ​អាក្រក់​ទៅ​។
Cut Pennis
បន្ទាប់​ពី​ហេតុ​ការ​ល្ងង់ខ្លៅ​របស់គាត់ ភ្លាមៗ​នោះ​ត្រូវ​គេ​បញ្ចូនទៅ​មន្ទី​ពេទ្យ ហើយ​លោក​វេជ្ជបណ្ឌិត​និយាយថា​មាន​សង្ឍឹមថា​នឹង​អាច​រក្សា​ប្រដាប់​ភេទ​របស់គាត់​បាន​។ ទោះជា​យ៉ាងណា​ក៏ដោយ​ការ​បញ្ចូន​គាត់​ទៅ​មន្ទីពេទ្យ​ក៏ពិត​មែន​ប៉ុន្តែ​គាត់​មិន​បាន​យក​លិង្គ​ដែល​កាត់​នោះ​ទៅ​ជាមួយ​ទេ ទើប​គ្រូពេទ្យ​បង្ខំ​ជួយ​ឃាត់ឈាម​គាត់​សិន​មុន​នឹង​បញ្ចូនទៅ​ផ្ទះ​ដើម្បី​ស្វែងរក​លិង្គ​ដែល​នៅ​សេសសល់​។ តែ​ការ​ត្រឡប់​មក​មន្ទី​ពេទ្យ​ម្តង​ទៀត​លោក​គ្រូពេទ្យ​មានប្រសាសន៍​ថា​គាត់​បាន​បាត់បង​ឈាម​ច្រើន និង​សសៃប្រសាទ​ត្រូវបាន​កាត់ផ្តាច់​ដូច្នេះ​មិន​អាច​បន្ត​សកម្មភា​ព​ដូច​ដើម​បាន​ទេ​។ នេះ​ប្រហែលជា​ការសម្រេចចិត្ត​ដ៏​មាន​វិប្បដិសារី​ដែល​មិនអាច​បំភ្លេច​ច​បាន​នៅក្នុង​មួយ​ឆាគជីវិត​របស់​គាត់​ហើយ​មើលទៅ​៕

មតិយោបល់