ព័ត៌មានជាតិ

នគបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនមុខសញ្ញាវាយប្លន់និងឆក់យ៉ាងសកម្ម២នាក់ ទៅតុលាការ

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅតុលាការ នៅរសៀលនេះ ដែលជនសង្ស័យ​២នាក់ខាងលើ ជាមុខសញ្ញា វាយប្លន់និងឆក់យ៉ាងសកម្មក្នុងរាជធានី ជាពិសេសទឹកដីខណ្ឌពោធិ៍សែនជ័យ។

តាមលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ឲ្យដឹងដែរថា ហេតុការនោះបានកើតឡើងនៅយប់រំលងអធ្រាត្រវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី(ក) សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក​បានបន្តថា ជនសង្ស័យទី១ឈ្មោះ ឆែម ប៊ុនឌឿន អាយុ១៨ឆ្នាំ។ និងទី២.ឈ្នោះ នុត សុធុន អាយុ១៨ឆ្នាំ លោកបានបន្ថែមអោយដឹងទៀតថា ក្រុមនេះប្រើរូបភាព ជិះម៉ូតូជាក្រុមៗដូចដើរលេងអញ្ចឹង ហើយក្រុមនេះជិះសុទ្ធតែ​ម៉ូតូសង់ លុះនៅពេលឃើញឱកាសល្អក៏ធ្វើសកម្មភាពតែម្តង ។ ចំណែកជនរងគ្រោះឈ្មោះ បាន បញ្ញា អាយុ១៩ឆ្នាំនិង ម៉ូតូដែលជនសង្ស័យនោះម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ មិនចាំស្លាកលេខនិងទូរស័ព្ទម៉ាកអាហ្វូនមួយគ្រឿង ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ដំណើររឿងនៅមុនពេលកើតហេតុជនរងគ្រោះរួមជាមួយមិត្តភក្តិ៤នាក់ផ្សេងទៀត បានជិះម៉ូតូ២គ្រឿងធ្វើដំណើរចេញពីដើរលេងនៅកោះពេជ្រ តាមបណ្ដោយផ្លូវវ៉េងស្រេងកាត់តាមរង្វង់មូលចោមចៅមកតាមផ្លូវជាតិលេខ ៣ មកដល់ត្រង់ចំណុចការដ្ឋានជួសជុលរថយន្តមួយកន្លែងក្នុងភូមិព្រៃកី(ក) សង្កាត់ភ្លើងឆេះរទេះ ក៏ស្រាប់តែមានជនសង្ស័យចំនួន៨នាក់ជិះម៉ូតូ៤គ្រឿងហើយពេលនោះជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៦ ជិះកៀរម៉ូតូជនគ្រោះរួចយកមួកសុវត្ថិភាពវាយទៅលើក្បាលជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះរេចង្កូតដួលចូលប្រឡាយ រួចក្រុមជនសង្ស័យបានស្រែកថា កាប់វាឲ្យងាប់។ បន្ទាប់មកជនសង្ស័យក៏យកទូរស័ព្ទនិងលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅទិសខាងត្បូងបាត់ស្រមោលតែម្តង។

លោក យឹម សារ៉ាន់ បានបន្តទៀតថា ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបើកការស្រាវជ្រាវរហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបកម្លាំងរបស់លោកឈនដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២ នាក់និងបក្ខពួក៦នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន ហើយកម្លាំងរបស់លោកក៏កំពុងស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យនោះអោយទាល់តែបានទាំងអស់មិនទុកអោយ ធ្វើសកម្មភាពបំពុលសង្គម ទៀតឡើយ​៕

មតិយោបល់