ទីក្រុង Rio De Janeiro ៖លោកអគ្គរដ្ឋទូតប្រចាំនៅប្រទេសប្រេស៊ីល Thomas Shannon កាលពីថ្ងៃចន្ទបានចេញមកបដិសេធលើការចោទប្រកាន់របស់ប្រេស៊ីលថាខ្លួនបានធ្វើការស៊ើបការណ៍ទៅលើប្រជាពលរដ្ឋនិងក្រុមហ៊ុនជាច្រើនរបស់ប្រទេសនេះអស់រយពេលច្រើនឆ្នាំចុងក្រោយនេះ។
លោក Shannon បានប្រាប់ទៅអ្នកយកការណ៍នៅក្នុងឱកាសនៃកិច្ចប្រជុំរបស់លោកជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍របស់ប្រេស៊ីល Paulo Bernardo ថាវាជាការបំផ្លើសនិងជាការក្លែងបន្លំការពិតនៃកម្មវិធី Intelligence របស់អាមេរិកដែលធ្លាប់បានធ្វើហើយវាមិនមែនជាគោលបំណងរបស់កម្មវិធីនេះទេ។បន្ថែមទៀតថាលោកនឹងព្យាយាមធ្វើពន្យល់ទៅលើបញ្ហានេះជាមួយនឹងប្រទេសប្រេស៊ីល។
គួរបញ្ជាក់ថាក្រោយការលេចចេញនៃរឿងសម្ងាត់ដែល NSA(National Security Agency) ទីភ្នាក់សន្តិសុខជាតិរបស់អាមេរិកបានកំពុងធ្វើផែនការក្នុងការធ្វើចារកម្មទៅលើប្រទេសមួយចំនួនលើពិភពលោកលោក Edward Snowden ដែលជាអតីតអ្នកធ្វើការនៅទីនោះត្រូវបានអាមេរិកកំពុងស្វែងរកចាប់ខ្លួនដើម្បីយកមកកាត់ទោស៕
https://i1272.photobucket.com/albums/y389/domneng/Decore/BOLIVIA-Shannon_zps9481796d.jpg
មតិយោបល់