ព័ត៌មានជាតិ

​ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ!

ប៉ៃលិន: កាលពីថ្ងៃទី​​១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ​ រិន​ វីរះ​ ភេទ​ ប្រុស​ អាយុ​ ១៨ឆ្នាំ​ រស់នៅភូមិថ្មី​ សង្កាត់ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ បានប្តឹងពីករណីបាត់ម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រី​ម​ ស៊េរី២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ប៉ៃលិន1B-2201 នៅវេលាម៉ោង​​២:០០នាទីរំលងអធ្រាត្រ​ ក្រោយមកលោកវរសេនីយ៍ត្រី​ យ៉ែម​ សារិទ្ធ​ អធិការនគរបាលក្រុងប៉ៃលិនបានបញ្ជាឲ្យផ្នែកជំនាញ​ និងប៉ុស្តិ៍នគរបាលធ្វើការស្រាវជ្រាវ​ រហូតមកដល់ នៅថ្ងៃ​ សៅរ៍​ ៤កើត​ ខែ​ អស្សុជ​ ឆ្នាំ​ ច​ ព.ស​ ២៥៦២​ ត្រូវថ្ងៃទី​ ១៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៨​ វេលាម៉ោង​​១និង៣០នាទី​ ដោយមានការរាយការណ៍ពីប្រជាការពារភូមិថ្មី​ លោកវរសេនីយ៍ត្រីយ៉ែម​ សារិទ្ធ​ អធិការនគរបាក្រុងប៉ៃលិនបានដឹកនាំកម្លាំងប៉ុស្តិ៍ទួលល្វា​ និងប៉ុស្តិ៍អូរតាវ៉ៅ​ ព្រមជាមួយប្រជាការពារភូមិព្រៃមង្គល់​ចុះ បង្ក្រាបករណីលួចម៉ូតូមួយលើក​ នឹងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ​ ប៉ាត​ ភន​ ភេទ​ ប្រុស​ អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ ធ្វើចម្ការ​ រស់នៅភូមិថ្មី​ សង្កាត់​ ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ នៅចំណុចផ្ទះប្រជាពលរដ្ឋក្បែរអូរដើមស្ពង់ភូមិព្រៃមង្គល​ សង្កាត់​ អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេតប៉ៃលិន​រួមជាមួយម៉ូតូមួយគ្រឿងយកមកកាន់អធិការដ្ឋាននគបាលក្រុងប៉ៃលិនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ​

មតិយោបល់