កំពតៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស ជាមួយនិងម៉ូតូបណ្តាលឲ្យមនុស្សស្រី២នាក់ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ចន្លោះគីឡូលេខ១១៣-១១៤។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះ សេង ស្រីនិច អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក បើកបរម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពត 1N-4365 បានស្លាប់នៅកន្លែងកើតហេតុ , និងទី២អ្នករួមដំណើរឈ្មោះ ឡឹង ស្រីលាភ អាយុ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានបើករត់គេចខ្លួនបាត់ ដោយយករថយន្តមកទុកនៅមុខផ្សារឈូក ជាប្រភេទរថយន្តបង្កម៉ាក LEXUS RX300 ពណ៌ស្ករ គ្មានស្លាកលេខ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង នាំយកវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឈូក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់