Post News Media ព័ត៌មានជាតិ ស្ត្រី​ម្នាក់...

ស្ត្រី​ម្នាក់​ ​ដេក​ស្លាប់​​នៅ​លើ​សាលាឆទាន​​

បាត់ដំបង: ស្ត្រីម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ នៅលើសាលាឆទាន ដោយមិនដឹងមូលហេតុ ករណីនេះធ្វើឲ្យមាន ការភ្ញាក់ផ្អើលទាំងយប់ ដល់ប្រជាពលរដ្ឋ ក៏ដូចជា កម្លាំងសមត្ថកិច្ច ។

ករណីនេះបានកើតឡើងនៅចន្លោះពីម៉ោង៨ ទៅម៉ោង ៩យប់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចលើសាលាឆទានមួយកន្លែង ទល់មុខវត្តកាឡោមភ្លុក ស្ថិតក្នុងភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅត្រួតពិនិត្យ បានបង្ហើបឲ្យដឹងថាស្ត្រីរូបនេះ គឺជាមនុស្សវិកលចរិត មានអាយុប្រហែល៥០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ។ ដោយស្ដ្រីរូបនេះ បានមកអង្គុយលេង និងញាំបាយក្នុងវត្តកាឡោមភ្លុកនេះ ប្រហែល៣ថ្ងៃមកហើយ ដោយពេលយប់គឺគេ បានទៅសម្រាកនៅលើ សាលាឆទាននេះជាប់ជាប្រចាំ។ លុះនៅយប់ថ្ងៃកើតហេតុនេះ ទើបគេដឹងថា ស្ត្រីវិកលចរិតរូបនេះ បានស្លាប់បាត់ទៅហើយ ។ ដូច្នេះដោយសារតែគេគឺជាជនអនាថាផង ទើបសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានមូលមតិសម្រេចប្រគល់ទៅឲ្យតាអាចារ្យដើម្បីបូជា នៅក្នុងវត្តនោះតែម្តង ៕

%e1%9e%9f%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%98%e1%9f%92%e1%9e%98%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%8a%e1%9f%81%e1%9e%80%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b