ភ្នំពេញៈ កម្លាំល្បាតការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានឃាត់ខ្លួនជនជនម្នាក់ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ ទៅលើស្រ្តីជនជាតិអ៊ុនគ្រែន កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។
សង្ស័យឈ្មោះ ព្រហ្ម បូរ៉ាផានិត ហៅនិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
សម្ភារដកហូតបាន រួមមាន៖ ទូរសព្ទ័ដៃជនរងគ្រោះម៉ាក I Phone X បច្ចុប្បន្នទូរស័ព្ទដៃខាងលើ ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ ចំណែកឯជនសង្ស័យការិយាល័យ បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់