ព័ត៌មានជាតិ

ករណីលិចទូកដរនៅកំពង់ពូស៊ីម រកឃើញសាកសព ៨នាក់ បាត់ខ្លួន ៣នាក់ ខណៈនេះកម្លាំងចំរុះនៅតែបន្តរុករក

កណ្ដាល: (ព័ត៌មានបឋម) ករណីលិចទូកដរនៅកំពង់ពូស៊ីម បណ្ដាលឲ្យក្មេងសិស្សសាលាស្លាប់ ស្ថិតម្តុំជិតស្ពានអ្នកលឿង ភូមិអំពិលទឹក ឃុំកំពង់ភ្នំ​ ស្រុកលើកដែក ខេត្តកណ្ដាល នាវេលាម៉ោង ៦ជាងយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ករណីនេះ តាំងពីវេលាម៉ោង ៧យប់រហូតមកដល់នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កម្លាំងចម្រុះនៅតែបន្តចុះអន្តរាគមន៍ធ្វើការរុករកឃើញសាកសព ៨នាក់ បាត់ខ្លួន ៣នាក់ បង្កការភ្ញាក់ផ្អើលទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋរស់នៅជិតខាងក្បែរគ្នា មកជួយ និងចូលរួមរំលែកទុក្ខដល់សាច់ញាតិក្រុមគ្រួសារជនរងគ្រោះ៕

មតិយោបល់