ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុស២នាក់ លង់ទឹកបឹងស្លាប់យ៉ាងអាណោចអាធ័ម

តាកែវៈ កាលពីវេលាម៉ោង ១០ និង១៥នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងប្រុសចំនួន ២នាក់ បានលង់ទឹកបឹងស្លាប់ នៅឃុំព្រៃផ្គាំ ស្រុកអង្គបុរី ខាងកើតផ្លូវលំ ចម្ងាយប្រហែល ២០០ ម៉ែត្រ។

ក្មេងប្រុសរងគ្រោះ ទី១ឈ្មោះ ហ៊ីម មករា អាយុ ១០ឆ្នាំ និងទី២ឈ្មោះ ហ៊ីម បញ្ញា អាយុ ៨ឆ្នាំ (បងប្អូនបង្កើត) មានឪពុកឈ្មោះ ហ៊ីម អៃ ម្ដាយឈ្មោះ សំ ភ័ក្រ មុខរបរ ពលករប្រទេសថៃ។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងប៉ុស្ដិ៍ព្រៃផ្គាំ ព្រមទាំងលោកមេឃុំ មេភូមិ បានចុះទៅពិនិត្យមើល ហើយបានសួរនាំពីអ្នកជួយសង្គ្រោះ ទើបសន្និដ្ឋាន ក្មេងប្រុសទាំងពីរនាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់