បាត់ដំបងៈ នៅវេលាម៉ោង ៥និង៣០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយ កើតទ្បើងដោយជនសង្ស័យ មួយក្រុមមានគ្នាចំនួន ៣ នាក់ បានប្រើប្រាស់ដៃ និងដំបងឫស្សី វាយទៅលើជនរងគ្រោះរហូតស្លាប់បាត់ជីវិត ព្រោះរឿងគំនុំ ត្រង់ចំណុចក្រុមទី២០ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ អេង មិថុនា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិថ្មគោល ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោល។
ក្រោយកើតហេតុភ្លាម២ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតធ្វើការឃាត់ខ្លួនក្រុមជនដៃដល់ទាំងបីនាក់ រួមមាន៖
ទី១.ឈ្មោះ ភឿន ផាដែន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល (វាយនិងដៃ)
ទី២-ឈ្មោះ វ៉ាន ភារៈ ភេទប្រុសអាយុ ២៧ឆ្នាំនៅភូមិសំរោង តាម៉ឺនស្រុកថ្មគោល(វាយនិងដំបងឫស្សី)
និងទី៣-ឈ្មោះ កែវ ខុមភេទប្រុសអាយុ ២៨ឆ្នាំភូមិសំរោង តាម៉ឺនស្រុកថ្ម គោល(វាយនិងដំបងឫស្សី)។
វត្ថុតាងដែលដកហូតបាន រួមមាន៖ គល់ឫស្សីចំនួន០១ដើម រីឯក្រុមជនដៃដល់ទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចរៀបចំសំ ណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់