ភ្នំពេញៈ ជនសង្ស័យម្នាក់ ខណៈធ្វើសកម្មភាពកាច់.កម៉ូតូ បានសម្រេចបម្រុងនឹងជិះចេញទៅហើយ ស្រាប់តែម្ចាស់ឃើញទាន់ ក៏ស្រែកចោរៗ ធ្វើ
ឲ្យជនសង្ស័យភ័យផ្តួលម៉ូតូចោល រត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋ ចាប់ជាប់រួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន យកមកសួរនាំ។
ករណីនេះបង្កការភ្ញាក់ផ្អើនេះ កើតទ្បើងកាលពីម៉ោង១៣និង០០នាទីរសៀលថ្ងៃទី១៣ តុលា ឆ្នាំ២០១៨ នៅកន្លែងបិតស្តុតម៉ូតូផ្លូវ២០០២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ យ៉ាន់ សុខហេង អាយុ ២៤
ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រោយវត្តទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ដើមបណ្តឹងជាម្ចាស់ម៉ូតូឈ្មោះ សេង តុលា អាយុ១៩ឆ្នាំ មុខរបរ បិតតែមម៉ូតូ ស្នាក់នៅទីតាំងផ្លូវ២០០២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីដើមបណ្តឹង បានប្រាប់ថា មុនកើតហេតុគាត់បានចងម៉ូតូរបស់គាត់ ម៉ាកSUZUKI nex ពណ៌ត្រួយចេក បិតស្កុតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BU-8652 ដោយវាយជន្ទល់ទុកក្បែរកន្លែងបិតតែមម៉ូតូ ដោយគាត់ជាប់រវល់បិតតែមម៉ូតូ ឲ្យភ្ញៀវស្រាប់តែជនសង្ស័យឆ្លៀតឱកាស បានសកម្មភាពកាចសោរ យកម៉ូតូគាត់តែម្តង បម្រុងរៀបនឹងជិះចេញទៅហើយ ស្រាប់តែគាត់ក្រឡេកឃើញទាន់ស្រែកចោរ ៗ ធ្វើឲ្យជនសង្ស័យភ័យផ្តួលម៉ូតូចោល រត់គេចខ្លួនត្រូវប្រជាពលរដ្ឋចាប់ជាប់ រួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានយកមកសួរនាំតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួន យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញពេលក្រោយ៕
មតិយោបល់