ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះថ្មប្រក់ស័ង្កសីមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២៣៤z ភូមិ០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានឆ្លងចរន្តអគ្គិសនី ឆាបឆេះខូចខាតសម្ភារអស់ទាំងស្រុង តែមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ នៅវេលាម៉ោង ០៦និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ឈ្មោះ Do Van Hung ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ វៀតណាម មុខរបរធ្វើសំណង់ ប្រភេទសំណង់៖ ថ្មប្រក់ស័ង្កសី ទំហំ 0៤ម៉ែត្រ x ០៥ម៉ែត្រ ។
មូលហេតុ៖ ឆ្លងចរន្តអគ្គីសនី
ក្នុងការឆាបឆេះនេះ សមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យចំនួន ០៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ ឡាន ស្មើនឹង៣២ ម៉ែត្រគូប, រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង 0៦ ម៉ែត្រគូប ហើយបានពន្លត់ចប់នៅម៉ោង០៧ និង៣០នាទី ព្រឹក ថ្ងៃខែឆ្នាំដដែល៕



មតិយោបល់