ព័ត៌មានជាតិ

​ទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច បង្កជាហិង្សា…!

​មណ្ឌលគិរីៈ នៅ​​​​វេលា​ម៉ោង​៦​:៣០នាទី​ល្ងាច​ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ពូរង៉ោល​ ឃុំមេម៉ង​ ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌលគីរី​ មាន​ករណី​ហិង្សា​ដោយ​ចេតនា​ ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ​ ភេទ​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​ប្រហែល​ ២៥​ ឆ្នាំ​ជនជាតិ​ព្នង​ មុខរបរ​ គ្រូបង្រៀន​។ ចំណែក​ឯ​ជនរងគ្រោះ​មាន​ឈ្មោះ​ ព្រុំ​ សុខ​ណេង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ កសិករ​ រងរបួស​ត្រូវ​ចំក្បាលក្រោយ​​​។ អ្នក​ទាំង២នាក់ ​មាន​ទី​លំនៅស្ថិត​ក្នុង​ភូមិ​ពូរ​ង៉ោល​ ឃុំមេម៉ង់​ ស្រុក​ កែវ​សីមា​ ខេត្ត​មណ្ឌលគិរី​​។ បច្ចុប្បន្ន​ជនដៃ​ដល់​បានរត់គេច​ខ្លួនបាត់​ ចំណែក​ឯ​ជន​រងគ្រោះ​ត្រូវ​បញ្ជូន​មកកាន់​មណ្ឌល​សុខភាព​ ឥឡូវ​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនដៃដល់យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​។

សូម​បញ្ជាក់​ផងដែរថា មូលហេតុ ដោយសារ​ទាស់​សម្ដី​គ្នា​បន្តិច​បន្តួច៕

មតិយោបល់