ព័ត៌មានជាតិ

ជនសង្ស័យទើបតែចេញពីពន្ធធានាគារ៤ខែមកវិញធ្វើសកម្មភាពលួចម៉ូតូទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន…

តាកែវ:នៅកាលពីថ្ងៃពុធ ១០កើតខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០១និង៣០នាទីរំលងអាធាត្រ នៅចំណុចនៅផ្ទះឈ្មោះ លាង ណាវិន ស្ថិតនៅក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីបាត់ម៉ូតូ ០១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ផ្លាកលេខ តាកែវ 1D-2363 របស់ឈ្មោះ លាង ណាវិន ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ដោយជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីសំណាក់ លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី ដឹកនាំបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី ធ្វើការស្រាវជ្រាវ ស្វែករក លុះរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចខាងលិចវត្តទួលសំបូរ ក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡាច សុខលឿន (ហៅប៉ុក) ភេទប្រុស អាយុ ២១ឆ្នាំ (មុខសញ្ញាលួចយ៉ាងសកម្ម និងទើបតែចេញពីពន្ធធានាគារយៈពេល ០៤ខែ) មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ជនសង្ស័យនិងវត្ថុតាងម៉ូតូ មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ។

មតិយោបល់