ព្រះសីហនុ: ក្រុមចោរប្រដាប់អាវុធមានគ្នា២នាក់ ប្លន់បាញ់ប្រហារជនរងគ្រោះ និងយកម៉ូតូសេ១២៥ មួយគ្រឿងបានសម្រេច គេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ច កាលពីវេលាម៉ោងប្រមាណជាង១១យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្បែស្ពានអូ សំអាត ស្ថិតក្នុងក្រុមទី១៣ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ប្រភពឲ្យដឹងថា ករណីប្លន់ខាងលើនេះ បណ្តាលឲ្យអ្នកក្បែរកន្លែងកើតហេតុរងរបួសជើងខាងឆ្វេង ដោយសារក្រុមចោបាញ់មួយគ្រាប់ ប៉ុន្តែ ភាគីស្ត្រីរងគ្រោះដែលត្រូវចោរប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរី២០១៦ នោះពុំមានគ្រោះថ្នាក់អ្វីទេ។ ភាគីស្ត្រីរងគ្រោះដែលត្រូវចោរប្លន់មានឈ្នោះលឹម មុំ អាយុ២៤ឆ្នាំ មានទីលំនៅក្បែកន្លែងកើតហេតុ។ ចំណែកបុរសរងគ្រោះត្រូវចោរបាញ់មានឈ្មោះ ពល សាមាន ភេទប្រុស អាយុ២៣ឆ្នាំ។
បើយោងតាមស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ភិនភាគជនសង្ស័យ៖ ជិះម៉ូតូឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ អ្នកបើកម៉ូតូអាយុប្រហែល២៨ឆ្នាំ កម្ពស់ប្រហែល១.៦៥ម៉ែត្រ មាឌធំ ពាក់មួកការពារ ពាក់អាវធំ ពណ៌ខ្មៅ។ ចំណែកភិនភាគជនសង្ស័យអ្នកជិះពីក្រោយកាន់កាំភ្លើង កា៥៩ មាឌធំ ខ្ពស់ សម្បុលខ្មៅ (សក់រួញ) អាយុប្រហែល៣០ឆ្នាំ ពាក់អាវសដៃវែងឆ្នូត។
ដោយឡែកយោងតាមប្រភពជនរងគ្រោះដែលរងរបួសបាននិយាយថា នៅពេលកើតហេតុ ខ្លួនបានឮសម្លេងម៉ូតូឈប់នៅក្បែរផ្ទះ មានសម្លេងស្រីនិងប្រុសស្មានថា ជាសម្លេងសង្សារខ្លួនក៏ស្ទុះមកមើលប៉ុន្តែ គ្រាន់តែដើរផុតពីផ្ទះបន្តិច ក៏ត្រូវបានគេបាញ់មកលើខ្លួនតែម្តងក្រោយទើបដឹងថា ជាក្រុមចោកំពុងប្លន់ម៉ូតូ។
ក្រោយកើតហេតុ ប្រមាណជិតកន្លះម៉ោង ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុសិ៍រដ្ឋាបាល សង្កាត់លេខ៣។ ចំណែកជនរងគ្រោះរបួសជើងកំពុងសង្គ្រោះនៅមន្ទីពេទ្យចំកាចេក៕
មតិយោបល់