ភ្នំពេញៈ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម(វាយសម្លាប់ជនរងគ្រោះ យកសាកសពញាត់ក្នុងលូ)កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង២០នាទី នៅចំណុចភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅចំណុចដីឡូតិ៍ទំនេរគ្មានលេខ ផ្លូវលំ ភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី។
លោកនាយការិយាល័យបន្តថាជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ ឯក ចិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងពណ៌ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ឯក ឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិត្រពាំងពណ៌ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈចាប់យកៈ ម៉ាកហុងដាសេ១១០ ពណ៌ក្រហម គ្មានក្បាំង។
ជនរងគ្រោះឈ្មោះ ហួន ពេញ ហៅម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ(ស្លាប់) មុខរបរកម្មករសំណង់និងយាមផ្ទះឲ្យគេស្នាក់នៅភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យជំនាញបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
មតិយោបល់