ព័ត៌មានជាតិ

ក្រុមហ៊ុន​អ៊ី​ធឺ​ណេត​ធំៗ ស្នើរ​សុំឲ្យ​មាន​ការទប់ស្កាត់​នូវ​កម្ម​វិធី​ឃ្លាំ​មើល​របស់​អាមេរិក​

​ថ្មីៗ​នេះ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេត​ធំៗ​មួយចំនួន​នៅ​លើ​ពិភពលោក​បាន​ធ្វើ​ការស្នើ​រ​សុំ​ដល់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ធ្វើឲ្យ​មាន​ការកំណត់​ឲ្យ​ច្បាស់លាស់​មួយ​ទៅ​លើ​កម្មវិធី​ឃ្លាំ​មើល​របស់​រដ្ឋាភិបាល​តាមរយៈ​ទិន្នន័យ​ដែល​បានមកពី​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេត​នោះ​។​មានន័យថា​រដ្ឋាភិបាល​គួរតែ​យល់ថា​វា​នឹង​ធ្វើឲ្យ​មាន​ការប៉ះពាល់​ខ្លាំង​ដល់​ការកើនឡើង​នៃ​ការ​គម្រាមកំហែង​ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​និង​មុខរបរ​អាជីវកម្ម​របស់​អតិថិជន​ផងដែ​រ​។​
theinternati
​លោក Mark Zuckberg ប្រធាន​ប្រតិបត្តិ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ដ៏​ធំ​របស់​ពិភពលោក Facebook ក៏​ធ្លាប់​បានបញ្ជាក់​ផងដែរ​ពី​គោលជំហរ​របស់​រដ្ឋាភិបាល​របស់​អាមេរិក​ដែល​គួរតែ​ធ្វើឲ្យ​រឿងរ៉ាវ​នេះ​មាន​ភាព​ធូរស្រាល​ឡើងវិញ​។​នៅក្នុង​លិខិត​ជាច្រើន​ទៀត​ដែល​បានមកពី​មេដឹកនាំ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេត​ធំៗ​ជាច្រើន​ទៀត​ដូចជា Apple, Google ដែល​បាន​ដាក់​ផ្ញើរ​រួចរាល់​ទៅកាន់​ការិយាល័យ​ប្រធានាធិបតី​និង​សមាជជាតិ​។​

​ប្រធាន​ប្រតិបត្តិ​ទូទៅ​នៃ​ក្រុមហ៊ុន​យក្ស Yahoo អ្នកស្រី Marissa Mayer ក៏​បាន​និយាយ​ដែរ​ថា​ការលេចចេញ​ព័ត៌មាន​ថ្មីៗ​នេះ​ស្តីពី​កម្មវិធី​ឃ្លាំ​មើល​របស់​រដ្ឋាភិបាល​អាមេរិក​ទៅ​លើ​ពិភពលោក​តាមរយៈ​ទិន្នន័យ​នៃ​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត​បាន​ធ្វើឲ្យ​មាន​ភាព​រង្គោះរង្គើ​យ៉ាងខ្លាំង​ដល់​អ្នក​ដែល​កំពុង​ប្រើប្រាស់​៕​

មតិយោបល់