ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រី ប៉ះគ្នាជាមួយរថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ2AA-9306 បណ្តាលឲ្យរថយន្តហាយឡែនឌ័ររងការខូចខាត សំណាងល្អមិនមានមនុស្សរងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង០២នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ មន្ត្រីចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីខាងរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីយល់ព្រមសងសំណងចំនួន១៥០ដុលា្លរ ទៅម្ចាស់រថយន្តហាយឡែនឌ័រធ្វើការជួសជុល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕
មតិយោបល់