ព័ត៌មានជាតិ

បើមកចូលរួម PSG នោះលោកគ្រូ Zidane ចង់បានកីឡាករម្នាក់នេះ

បរទេស៖ The El Nacional ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកលោក Zinedine Zidane កំពុងសម្លឹងមើលលទ្ធភាពក្នុងការនាំយកកីឡាករខ្សែបម្រើការពារឆ្នើមរបស់ក្លឹបយក្ស Real Madridម្នាក់មករួមក្លឹប PSG ប្រសិនបើលោកពិតជាបានទទួលកុងត្រាជាមួយនឹងក្លឹបបារាំងនេះមែននោះ។

អតីតគ្រូបង្វឹករបស់ Real Madrid រូបនេះត្រូវបានសារព័ត៌មានបរទេសថ្មីៗនេះចេញផ្សាយថានឹងអាចទទួលបានឱកាសដើម្បីទៅជំនួសតំណែងរបស់លោក Mauricio Pochettino ជាមួយនឹងក្លឹប PSGក្រោយពេលក្លឹបអ្នកមានបារាំងរូបនេះបានធ្លាក់ចេញពី Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយ Real Madrid ។

ប្រភពដដែលបានឲ្យដឹងថាគ្រូបង្វឹកបារាំងនឹងនាំយកកីឡាករមួយចំណូលថ្មីមួយចំនួនមកចូលរួម PSG ដែលក្នុងនោះជាពិសេសគឺកីឡាករ Casemiro ដែលបច្ចុប្បន្នកំពុងលេងឲ្យ Real Madrid ហើយក្នុងពេល
ជាមួយគ្នាក្លឹបនេះក៏មានបំណងចង់លក់កីឡាករប្រេស៊ីលរូបនេះចេញដូចគ្នាដែរ៕

មតិយោបល់