ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភក្មេងអាយុ ៩ឆ្នាំ

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នគរបាលស្រុកភ្នំក្រវាញចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ធវ:លើជនរងគ្រោះអាយុក្រោម១៥ឆ្នាំនៅចំណុចមល់ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ហេតុការណ៍នេះកើតឡើងកាលពីរវេលាម៉ោង៧និង០០យប់ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២០​ ដោយពួកគេស្រវឹងស្រាបន្ទាប់ពីបានលុយមកពីលក់បង្គោលរបងឲ្យអ្នកស្រុក។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ វឿន វី ភេទប្រុស អាយុ២៧ឆ្នាំ និងបក្សពួកឈ្មោះ ផាន់ ផា ភេទប្រុស អាយុ៤៨ឆ្នាំ ព្រមទាំងឈ្មោះ សំ បូរ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនសង្ស័យនិងបក្ខពួកបាន ដឹកបង្គោលរបងយកទៅលក់នៅចំណុចវត្តសន្ទ្រែចាស់ ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំ ក្រវាញ បន្ទាប់ពីបានលុយក៏នាំគ្នាទិញស្រាផឹកស្រវឹងជោគជាំខណ:មកដល់ចំណុចមុខផ្ទះរបស់ឈ្មោះ គីម អ៊ីគយ (ត្រូវជាឪពុកកុមារីរងគ្រោះ) ក៏នាំគ្នាឈប់គោយន្ត ហើយ ឃើញក្មេងស្រីប្រុសពីរនាក់ ទី១ឈ្មោះ គ ច​ ម​រ ភេទប្រុស អាយុ១១ឆ្នាំ ទី២ឈ្មោះ គ​ ព​ ក​ ញា ភេទស្រី អាយុ ០៩ ឆ្នាំកុមារទាំងពីរបន្ទាប់ពី បានឃើញអ្នកបើកគោយន្តឈប់ក៍នាំគ្នារត់ចូលក្នុងផ្ទះហើយបិទទ្វារ ឃើញដូចនេះជនសង្ស័យ ឈ្មោះ វឿន វី នឹងឈ្មោះ ផាន់ ផា បានចុះពីគោយន្តដើរចូលទៅក្នុងផ្ទះ ចំណែកឯឈ្មោះ សំ បូរ ដេកចាំនៅលើគោយន្ត ពេលចូលទៅដល់ជនសង្ស័យឈ្មោះ វឿន វី បានលូកដៃបើកទ្វារផ្ទះឃើញក្មេងប្រុសស្រីទាំងពីរនាក់អង្គុយក្បែរមាត់ទ្វា ពុំឃើញឪពុកម្ដាយ ឈ្មោះ ផាន់ ផា ក៏បានបញ្ឆោតកុមារាឈ្មោះ គ​ ច​ម​រ​ ថាគោឯងផ្អើលអីនៅខាងក្រោយផ្ទះ ឮ ដូចនេះក្មេងប្រុសក៏រត់ទៅមើល ដោយទុក កុមារីឈ្មោះ គ​ ព​ កញា នៅតែម្នាក់ឯងហើយស្រែកយំយ៉ាងខ្លាំង ឃើញដូចនេះ ជនសង្ស័យឈ្មោះ វឿន វី ក៏ស្ទុះចូលទៅចាប់បីក្មេងស្រីហើយយកដៃខ្ទប់មាត់កុំឲ្យស្រែកដោយមានបំណងចង់ចាប់ រំលោភសេពសន្ថវ: ស្រាប់តែក្មេងប្រុសរត់ត្រឡប់មកវិញស្រែកខ្លាំងៗថា មានគេចាប់ប្អូនស្រីខ្លួនហើយជួយផង ឃើញដូចនេះជនសង្ស័យឈ្មោះ ផាន់ ផា រត់ទៅបើក គោយន្ត ចំណែកឯជនសង្ស័យឈ្មោះ វឿន វី ក៏បានបីកុមារីរងគ្រោះដែលសន្លប់នៅលើដៃ រត់តាមគោយន្តពីខាងក្រោយ រត់បានប្រហែល ១០០ម៉ែត្រ ក៏បោះក្មេងស្រីចោលក្នុងព្រៃក្បែរផ្ទះ រួចក៏រត់ឡើងជិះគោយន្ត រហូតមកដល់មានតូបលក់អីវ៉ាន់ចាប់ហួយមួយកន្លែងក៏ឈប់ទិញស្រា និងបារី ត្រូវបានកម្លាំងសមត្ថកិច្ច ប៉ូលិសទៅដល់ហើយក៏ចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ វឿន វី និងឈ្មោះ ផាន់ ផា បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញតែម្ដង ចំណែកឯជនសង្ស័យឈ្មោះ សំ បូរ បានរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ឯកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះវឿន វី បានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានបីកុមាររងគ្រោះរហូតដល់សន្លប់បាត់ស្មារតីទើបបោះចោលក្នុងព្រៃរត់ឡើងគោយន្ត ចៃដន្យពេលនោះសមត្ថកិច្ចមកទាន់ចាប់ឃាត់តែម្តង។ លោកអធិការ បានបន្តថា ដោយមានការ សម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯវត្ថុតាង គោយន្តរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសន្ទែបណ្ដោះអាសន្ន៕

មតិយោបល់