កណ្តាលៈ អាជ្ញាធរស្រុកកណ្តាលស្ទឹង ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលមានរថយន្តដឹកទំនិញគ្រប់ប្រភេទ មេត្តាជ្រាបថា៖ ស្ពានកំពង់កោ ដែលមានទីតាំងស្ថិតនៅព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ មានសភាពចាស់ទ្រុឌទ្រោម ដែលអាចបណ្តាលឱ្យបាក់ស្រុត បង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះសូម បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលមានរថយន្តដឹកទំនិញគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចស្ពានកំពង់កោសូមបញ្ជៀសទៅផ្លូវជាតិលេខ៣វិញ ដើម្បីរងចាំមន្ទីរសារធារណៈការណ៍ខេត្ត ធ្វើការជួសជុលឡើងវិញ។ សូមញ្ជាក់ផងដែរថាចំពោះរថយន្តទេសចរណ៍ និងម៉ូតូ អាចធ្វើចរារណ៍បានធម្មតា លើកលែងតែរថយន្តដឹកទំនិញគ្រប់ប្រភេទ៕
មតិយោបល់