ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៨នាក់ ពាក់ព័ន្ធករណីប្លន់ និងជួញដូរគ្រឿងញៀន

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌសែនសុខបានសហការជាមួយកម្លាំងនគរបាលកម្រិតធ្ងន់បានចុះបង្ក្រាបមុខសញ្ញាប្លន់ និងជួញដូរគ្រឿងញៀន រហូតឈានដល់ឃាត់ខ្លួនមនុស្ស៨នាក់ រួមនឹងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង៨និង២០នាទីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ២០១ ក្រុម៥ សហគមសែនរីករាយ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនមុខសញ្ញាប្លន់ ប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំង៨នាក់ខាងលើ កម្លាំងបានដកហូតបានថ្នាំញៀន១៤កញ្ចប់ ម៉ូតូ៣គ្រឿង និងដាវ១ដើម។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់