ព័ត៌មានជាតិ

ស្រវឹងបើករថយន្តទៅបុកនិងកិនម៉ូតូវ៉េវ បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ ស្រវឹងបើករថយន្តក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកម៉ូតូវ៉េវ ដែលកំពុងជិះដោយបុរស៣នាក់ កិនអូសម៉ូតូជាប់ក្រោមរថយន្តជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះទាំង៣នាក់ រងរបួសធ្ងន់បាក់ដៃបាក់ជើង ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចទល់មុខទីតាំងរថយន្តពន្លត់អគ្គិភ័យ តាមបណ្តោយផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-1727 មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងសភាពស្រវឹងជោគជាំ នៅក្នុងរថយន្តមានមនុស្សប្រុសស្រីរួមដំណើរជាមួយ បានចេញពីខេធីវីមួយកន្លែង រួចបើកបរតាមបណ្ដោយផ្លូវ៣៦០ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន រហូតមកដល់ចំណុចផ្លូវបំបែកជា៤ ក៏បានបានបុកជាមួយនិងម៉ូតូម៉ាកវ៉េវ ដែលកំពុងជិះឌុបគ្នាដោយបុរស៣នាក់ ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវ១០៥ កែង៣៦០ ក៏ត្រូវរថយន្តបង្ករហេតុខាងលើ បុកពេញទំហឹងនិងកិនអូសម៉ូតូជាប់ខាងក្រោមរថយន្តជិត១០០ម៉ែត្រ បណ្ដាលឲ្យបុរសទាំង៣នាក់ រងរបួសបាក់ដៃជើងសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសភ្លាមៗ ចំណែកម៉ូតូគាបជាប់ក្រោមរថយន្តរងការខូចខាតទាំងស្រុង។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត ឡិចស៊ីសត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកមកប៉ុស្ដិ៍នគរបាលបឹងកេងកង៣ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្ត ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់