ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Google ប្រកាសបង្ហាញឈ្មោះពេញនៃប្រព័ន្ធដំណើរការ Android N ជាផ្លូវការ

អាមេរិក៖ បន្ទាប់ពីរង់ចាំអស់ជាច្រើនសប្ដាហ៍ នៅទីបំផុតក្រុមហ៊ុន Google បានប្រកាសបង្ហាញឈ្មោះពេញជាផ្លូវការនូវប្រព័ន្ធដំណើរការស្មាតហ្វូនចុងក្រោយបំផុត Android N ដោយមានឈ្មោះពេញជាផ្លូវការថា «Android Nougat ឬហៅថា នំផ្អែម»។

Android N ឬ Android Nougat ជាកំណែទម្រង់ជំនាន់ទី៧ នៃប្រព័ន្ធដំណើរការ Android ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង (Beta 4) ខណ:ដែលប្រព័ន្ធដំណើរការ Android Mashmallow 6 បានដាក់ឲ្យប្រើជាផ្លូវការ ប៉ុន្តែមិនសូវមានគេស្គាល់ និងប្រើប្រាស់ឡើយ។

គួរបញ្ជាក់ផងដែរថា Nougat ជាប្រភេទនំផ្អែមម្យ៉ាង ដែលធ្វើឡើងដោយប្រើស្ករ ទឹកឃ្មុំ គ្រាប់ធញ្ញជាតិ និងស៊ុតពណ៌ស ដោយលាយបញ្ចូលគ្នា៕

Android N

មតិយោបល់