ព័ត៌មានជាតិ

Chauhan ជា​បុរស​មាន​ពុកមាត់​វែង​ជាងគេ​បង្អស់​ក្នុង​កំណត់ត្រា Guinness (វីដេអូ)

​លោក Ram Singh Chauhan បានចាប់ផ្ដើម​ទុក​ពុកមាត់​តាំងពី​ឆ្នាំ ១៩៧០ ហើយ​លោក មិន​ធ្លាប់បាន​កាត់​វា​ម្ដងណា​ឡើយ​។ មកដល់​ថ្ងៃនេះ ពុកមាត់​របស់លោក មាន​ប្រវែង ៤,៣០​ម៉ែត្រ ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​សៀវភៅ Guinness ជា​បុរស​ដែលមាន​ពុកមាត់​វែង​ជាងគេ​លើ​លោក​។​
​លោក Chauhan មាន​វ័យ ៥៨​ឆ្នាំ បាន​និយាយថា​ពី​ភាពអាថ៌កំបាំង​នៃ​ការ​រក្សាទុក​ពុកមាត់​របស់គាត់ ដោយបាន​និយាយថា ពុកមាត់​វា​ជាស​ក់មួយ​ដែល​ជួយ​លម្អ​ផ្ទៃមុខ នៅពេលដែល​គាត់​កាត់​វា វា​តែងតែ​ដុះ​មកវិញ​ជារឿយៗ ដូច្នេះ​គាត់​ក៏​ចាប់ផ្ដើម​ទុក​វា មួយ​សប្ដាហ៍​ក្រោយមក​វា​ចាប់ផ្ដើម​ដុះ​វែង​បន្តិច​ម្ដងៗ លោក​ក៏បាន​សម្រេចចិត្ត​ឈប់​កាត់​វា​។​
​គាត់​បាន​បន្ថែមទៀតថា ប្រពន្ធ​របស់គាត់​តែងតែ​រករឿង​គាត់​ជានិច្ច ព្រោះថា នាង​ពិបាក​ក្នុង​ការលាង​សម្អាត​ពុកមាត់​ដ៏​វែង​របស់គាត់ ប៉ុន្តែ​ក្រោយមក ប្រពន្ធ​គាត់​ក៏បាន​ទទួលយក​នូវ​ការតាំង​ចិត្ត​របស់គាត់ ហើយ​មកដល់ពេលនេះ ប្រពន្ធ​គាត់​មាន​អារម្មណ៍​រីករាយ​ជាមួយនឹង​ពុកមាត់​ដ៏​វែង​របស់គាត់​នេះ ព្រោះថា កាលពី​ឆ្នាំ ១៩៨០ គាត់​បាន​ចូលរួម​ថត​ភាពយន្ត​មួយ ដោយ​តើ​តួ​ជា​បុរស​ពុកមាត់​វែង ក្រោយមកទៀត ក៏មាន​ផលិតកម្ម Bollywood ជាច្រើន​ទាក់ទង​លោក​ថង​ភាពយន្ត​ជា​បន្តបន្ទាប់ ជាពិសេស​លោក​បាន​ដើរ​ជុំវិញ​ពិភពលោក ក្នុងការ​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ពុកមាត់​របស់គាត់​។​
​បុរស​ពុកមាត់​វែង​ម្នាក់នេះ បាន​ប្រាប់ BBC News ថា ជា​រៀងរាល់ ១០​ថ្ងៃ លោក​តែងតែ​ធ្វើការ​សម្អាត​ពុកមាត់រ​ប​ស់លោក ជាមួយនឹង​ប្រេង​ធម្មជាតិ ដោយមាន​ប្រពន្ធ​របស់លោក​ជា​អ្នក​ជួយ​សម្អាត​៕

longest-mustache

longest-mustache3

មតិយោបល់