ព័ត៌មានជាតិ

Update៖ ប្រពន្ធបានត្រឹមយំឱបសពប្ដី! អ្នកលក់ស្ពៃជ្រក់ម្នាក់ត្រូវរថយន្តបុកស្លាប់ នៅខណ្ឌដង្កោ បន្សល់ទុកកូន ៤នាក់ឲ្យកំព្រា

ភ្នំពេញ: នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង៤០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចគុលស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចាន់ វិចិត្ត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ អ្នកលក់ស្ពៃជ្រក់ មានកូន ៤នាក់ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាក DAELIM (សង់កូរ៉េ) ពណ៌ក្រហម គ្មានស្លាកលេខ ។
អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត ០១គ្រឿងនៅកន្លែងកើតហេតុ ម៉ាក GRANTO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ កំពង់ធំ 3A-1033 ជាប្រភេទរថយន្តសណ្តោងកន្ទុយពាក់ស្លាកលេខ ព្រះសីហនុ 4A-2339។

បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រគល់ឲ្យការិយាល័យផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់