ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅសាលាដំបូងខេត្តកណ្តាល

កណ្តាលៈ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន ត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ថៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

ជនសង្ស័យមាន ០៣នាក់ នោះ ទី១.ឈ្មោះ សាន សុផាន ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ២.ឈ្មោះ សាន ប៊ុនណេន ភេទប្រុស អាយុ២០ឆ្នាំនៅភូមិ ឈើទាល ឃុំឈើទាលស្រុកគៀនស្វាយ មុខរបរ កម្មក។ ៣.ឈ្មោះប៉ូច ផាននិត ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិ ព្រែកដូង ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិក។

លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២៩១៦ ចំណុចលើស្ពានព្រែកឃ្លោកភូមិថ្កុល ឃុំត្រើយស្លា។

វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌ស(ម៉ាទឹកកក)ចំនួន ០៨កញ្ចប់(តូច០៧កញ្ចប់ ធំ០១កញ្ចប់) ទូរស័ព្ទដៃចំនួន១គ្រឿង (ម៉ាក NOKIAចុចពិល) និងម៉ូតូចំនួន ១គ្រឿង ម៉ាកសង់កូរេ ពណ៌ស្លាទុំ ស្លាកលេខ ឃ3374កច1៕

មតិយោបល់