មណ្ឌលគិរីៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ ទៅលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់។
ជនរងគ្រោះឈ្មោះ ថុន សាន់ ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិណងប៊ួ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានឪពុកឈ្មោះ អ៊ុន ថុន និងម្តាយឈ្មោះ ម៉ៃ បួឡៃ កន្លែងកើតហេតុមានចម្ងាយពីផ្ទះប្រហែល១០០ម៉ែត្រ។
តាមការបញ្ជាក់ពីគ្រួសារសពនិងបងប្អូនជិតខាងបានឲ្យដឹងថាពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕
មតិយោបល់