ព័ត៌មានជាតិ

រថយន្តLexus មិនចាំស្លាកលេខ បុកម៉ូតូធុនធំតម្លៃជាង៥ពាន់ដុល្លារ បណ្តាលឲ្យខ្ទេចខូចខាតស្ទើរទាំងស្រុង

ភ្នំពេញ: នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Lexus មិនចាំស្លាកលេខ មួយគ្រឿង បើកបរបុកម៉ូតូធុនធំ មួយគ្រឿង តម្លៃជាង ៥,០០០ដុលា្លរ បណ្ដាលឲ្យខ្ទេចរងការខូចខាតស្ទើរទាំងស្រុង ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus មួយគ្រឿង មិនចាំស្លាកលេខ បើកបរដោយជនមិនស្គាល់អត្ត សញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ បើកបរក្នុងល្បឿនលឿន ។ ពេលមកដល់ត្រង់ចំណុចកើតហេតុ បានបត់ចូលទៅក្នុង បុរីមួយកន្លែងដោយខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូធុនធំមួយគ្រឿងពេញទំហឹង បណ្តាលឲ្យខ្ទេចរងការខូចខាតស្ទើរទាំងស្រុង ។ ចំណែកឯម្ចាស់បានខ្ទាតផ្លោងប្រហែលជា៥ម៉ែត្រ រងរបួសស្រាល ។

នៅក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងស្រាវជ្រាវស្វែងរកភាគីបង្កហេតុ ដើម្បីចូលខ្លួនដោះសា្រយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់