ភ្នំពេញៈ បុរសម្នាក់ ជាអ្នកលេងភ្លេងសម័យ បានដួលបោកក្បាលស្លាប់នៅក្នុងបន្ទប់ទឹក យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សុន ធូ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកភ្លេងសម័យ មានស្រុកកំណើតនៅភូមិព្រៃត្បេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានប្រពន្ធជាអ្នកចម្រៀង ទើបតែចេញពីស្រុកមកជួលផ្ទះកើតហេតុ បានរយៈពេល៣ថ្ងៃតែប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់