ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តហ៊ីឡុចបើកក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតទៅបុករថយន្តសាំយ៉ុង ក្នុងដំណើរស្របទិសគ្នា ពីលិចទៅកើត បណ្តាលឲ្យភាគីទាំងសងខាង រងរបួសធ្ងន់ចំនួន៥នាក់ និងស្លាប់ម្នាក់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីយប់ ស្ថិតលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៣០- ១៣១ នៅខាងមុខផ្ទះឈ្មោះ សុត ភាព ភេទប្រុស នៅភូមិទួលវិហារ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ម្ចាសរថយន្តហ៊ីឡុចមានឈ្មោះ យី វឌ្ឍនះ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ នៅភូមិស្រែសៀម ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(របួសធ្ងន់) បើករថយន្តម៉ាកតូយូតាហ៊ីឡុច ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2W-5697 ដឹកមនុស្ស២នាក់ ទី១ឈ្មោះ គា គីមសែ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ(របួសធ្ងន់) រស់នៅខេត្តកំពង់ចាម និងទី២ឈ្មោះ រ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ(ស្លាប់ ស្នាក់នៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ)។
ចំណែកម្ចាស់រថយន្តសាំយ៉ុងមានឈ្មោះ យ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ(របួសធ្ងន់) ស្នាក់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បើករថយន្តម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ ស្លាកលេខភ្នំពេញ 2O-7287 ដឹកមនុស្សនាក់ ទី១ឈ្មោះ ណាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ(របួសធ្ងន់) ស្នាក់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទី២ឈ្មោះ វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ(របួសធ្ងន់) ស្នាក់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕




















មតិយោបល់