ភ្នំពេញៈ លោកអធិការខណ្ឌព្រែកព្នៅ បានប្រាប់Post Newsថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានប្រជាពលរដ្ឋបានរាយការណ៍មកថា មានស្ត្រីម្នាក់ បានធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួនពីលើស្ពានលីយ៉ុងផាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានលីយ៉ុងផាត់ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចំណែកម៉ូតូដែលបន្សល់ទុកម៉ាក Zoomer-X ពាក់ស្លាកលេខ ភ្នំពេញ 1HA-2732 បន្សល់ទុកនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រែកព្នៅ ដើម្បីរង់ចាំសាច់ញាតិមកទទួល ដូច្នេះមានអ្នកណាបាត់សាច់ញាតិ អាចទាក់ទងមកសមត្ថកិច្ចបាន៕
មតិយោបល់