ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៦និង៣៧នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ កម្លាំងអន្តរាគមន៏និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុម នៅផ្លូវក្រាលកៅស៊ូ(ជ្រលង) នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្មេងទំនើងមួយក្រុមខាងលើមានឈ្មោះ ឡាយ កុម្ភៈ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ,ទី២ឈ្មោះ រី សោម អាយុ១៧ឆ្នាំ ភេទប្រុស នៅភូមិ ចុងខ្លុង ឃុំអូសណ្តាន់ ស្រុកក្រគរ,ទី៣ឈ្មោះ សុះ គ្រីយ៉ា អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរឥស្លាម នៅភូមិចុងខ្លុង ឃុំអូសណ្តាន់ ស្រុកក្រគរ,ទី៤ឈ្មោះ គាង ធារ៉ា អាយុ១៦ឆ្នាំ ភេទប្រុស នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ,ទី៥ឈ្មោះ សារី ដារ៉ា អាយុ១៦ឆ្នាំ ភេទប្រុស នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ,ទី៦ឈ្មោះ ហ៊ីង រ៉ាណន អាយុ២១ឆ្នាំ ភេទប្រុស នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរនិងទី៧ឈ្មោះ សី មករា អាយុ ១៧ឆ្នាំ ភេទប្រុស នៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ។
ក្រុមក្មេងទំនើងទាំង៧នាក់នេះនាំគ្នាយកកូនធុងបាស់ទៅចាក់ផឹកស៊ី នៅកណ្តាលផ្លូវ និងបង្កសកម្មភាពកាក់ហៅម៉ូតូកម្មការិនី ដែលចេញពីធ្វើការរោងចក្រកាត់ដេរ ទារលុយទិញស្រាផឹកយ៉ាងអាណាធិបតេយ្យ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៧នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោកព្រះរាជអាជ្ញា
អមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ៧និង១៥នាទីយប់ដើម្បីរៀបចំតាមនិតិវិធីច្បាប់៕
មតិយោបល់