ព័ត៌មានជាតិ

​Update៖​​ កូនប្រុសអភិបាលខេត្តមណ្ឌលគិរី​ ជិះម៉ូតូបុករថយន្តកំពុងរយ៉ែថយក្រោយ បណ្តាលឲ្យរងរបួសធ្ងន់!

មណ្ឌលគិរី: កាលពី​វេលាម៉ោង៦និង៤១នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនិងម៉ូតូ ​ ដោយម៉ូតូ​បើកបរក្នុងទិសដៅ​ពីកើតទៅ​លិចបុកជាមួយរថយន្ត​រយ៉ែថយក្រោយ នៅចំណុចផ្លូវ៧៦ ទល់មុខកន្លែងលាងឡាន សុ ភត្រ្តា ភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

​​រថយន្តម៉ាកហ៊ីយ៉ាន់ដាយត្រៃល័រ ពណ៌លឿង ស្លាកលេខ ត្បូងឃ្មុំ​3A-0168 អ្នកបើកបរ​ឈ្មោះ ទូច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរប បើកឡាន រស់នៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី( រត់គេចខ្លួនបាត់)។ ចំណែក​​អ្នកជិះម៉ូតូឈ្មោះ អ៊ុក ដានឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មន្រី្តសាលាក្រុងសែនមនោរម្យ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី(រងរបួសធ្ងន់)ជិះម៉ូតូម៉ាកឌុកគិតទី DUCITIពណ៌ក្រហម គ្មានស្លាកលេខ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅភ្នំពេញយរឺឯវត្ថុតាងយកមករក្សាទុក នៅអធិការក្រុង​៕

មតិយោបល់