ព័ត៌មានជាតិ

ព្រឺរន្ធត់ណាស់! បើកឡានធ្លាក់ជ្រោះដោយខ្លួនឯង ស្លាប់ខ្មែរនិងបរទេស៣នាក់ បាត់ខ្លួនពីរថ្ងៃទើបរកសពឃើញ

កំពតៈ នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បើកឡានធ្លាក់ជ្រោះដោយខ្លួនឯង នៅចំណុចក្រោមទំនប់វ៉ារីអគ្គិសនីកំចាយចំងាយ១៥០ម៉ែត្រ បណ្តាលឲ្យខ្មែរ និងជនបរទេសចំនួន០៣នាក់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តមួយគ្រឿងម៉ាកតូរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១AH.8437 បើកបរដោយឈ្មោះ សាយ ភត្ត្រា ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។
មានអ្នករួមដំណើរជាមួយដោយជនជាតិចិន២នាក់៖ ១.ឈ្មោះ Li zhen ភេទប្រុស ឆ្នាំកំណើត ១២.កញ្ញា.១៩៩៩ ជនជាតិចិន កាន់លិខិតឆ្លងដែន EJ1886446 ។ ២.ឈ្មោះ xiong erpi ភេទប្រុស ឆ្នាំ កំណើត ២១.វិច្ឆិកា.១៩៨៨ ជនជាតិ ចិន កាន់លិខិតឆ្លងដែន Ej274941។

ក្រោយពេលកើតហេតុ កម្លាំងងសមត្ថកិច្ចបានស្វែងរក រហូតមកដល់ម៉ោង១២ថ្ងៃទី២៩.៩.២០២១ រកឃើញតែរថយន្ត នៅក្រោមពីកន្លែងកើតហេតុចំងាយប្រហែល៥០០ម៉ែត្រ ។ ដោយស្ថានភាពទឹកក្នុងផ្ទៃអាង ហក់ឡើងខ្លាំង ខាងក្រុមហ៊ុនចាំបាច់រំដោះទឹកចេញពីអាង កម្លាំងពិបាករុករក ។ នៅព្រលឹមថ្ងៃទី៣០.៩.២០២២ ខាងក្រុមហ៊ុនបានបិទទឹកទាំងស្រុង ទើបរកឃើញ ជនរងគ្រោះទាំង៣នាក់ នៅត្រឹមម៉ោង៨និង៥០នាទី នៅ៣ទីតាំងផ្សេងគ្នា៖

១.ឈ្មោះXiong erpi នៅចុះណុចខាងលើទំនប់ទី២ចំងាយ២០០ម៉ែត្រ ។ ២.ឈ្មោះ សាយ ភត្ត្រា (ខ្មែរ) នៅជាប់សំនាញទំនប់ទី២ ។ ទាំង២នាក់ឃ្លាតឆ្ងាយពីកន្លែងកើតហេតុប្រហែល៤គីឡូម៉ែត ។ ៣.ឈ្មោះLi zhen នៅជាប់ថ្ម នៅក្រោមទំនប់ទី២ ប្រហែល៥គីឡូម៉ែត្រពីកន្លែងកើតហេតុ ។

ក្រោយធ្វើកោសល្យវិច្ឆ័យរួចខ្មែរ១នាក់ឈ្មោះ សាយ ភត្ត្រា បានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំពោះជនជាតិចិន២នាក់ រង់ចាំសម្រេចពីស្ថានទូត ៕

មតិយោបល់