ត្បូងឃ្មុំៈ កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី ដោយអនុវត្តដីកាបង្កាប់ឱ្យចាប់ខ្លួនលេខ៣៧២០ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៧ របស់សាលាដំបូងខេត្តកំពង់ចាម ,កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនតី នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដឹកនាំដោយលោក វរសេនីយ៍ឯក ប្រេង ហ៊ីម បានចាប់ឃាត់ខ្លួនជនជាប់ចោទម្នាក់ ពីបទសមគំនិតប្លន់ ប្រព្រឹត្ត នៅភូមិទួលអុក ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០០៥ ។ ជនជាប់ចោទឈ្មោះ ផង់ ប៊ូ ហៅ បូ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែររស់នៅភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន ជនជាប់ចោទត្រូវបានឃាត់ និងនាំខ្លួនបញ្ជូនមកអធិការដ្ឋាននគរ បាលស្រុកពញាក្រែក ដើម្បីបំពេញបែបបទបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី៕
មតិយោបល់